រឿង លោកប្ដី-MY HUBBY

រឿង លោកប្ដី-MY HUBBY

ភាពយន្តថ្មីមួយទៀត មានចំណងជើងថា «លោកប្ដី» ដែលជាស្នាដៃដឹកនាំសម្តែងថ្មី​ របស់នាយ ពែក មី ត្រូវបានទស្សនិកជនលើកឡើងថា ​រឿងនេះ​បានដកស្រង់ចេញពី​រឿងពិតមួយចំនួន ដែលសង្គមកំពុងជួបប្រទះ និងជាបញ្ហារសើប កើតមានក្នុងគ្រួសារជាច្រើន ពិសេស គឺរឿងប្តីមានស្រីខាងក្រៅតែម្ដង។ ​ទោះជាយ៉ាងណាភាពយន្តនេះ ​មានឈុតឆាកខ្លះ ដែលសម្ដែងដោយលោក ពែកមី ក៏​លោកធ្លាប់ជួបផ្ទាល់ផងដែរ ដែលធ្វើឲ្យលោកអាចសម្ដែងបានយ៉ាងល្អ ក្នុងឈុតឆាកនីមួយៗ​​។ ​ជាការពិត នាល្ងាចថ្ងៃទី៥ ខែមីនានេះ រោងភាពយន្តទំនើប Major ស្ថិតនៅក្នុងផ្សារទំនើបអ៊ី​អន១ រាជធានីភ្នំពេញ មានការរៀបចំពិធីសម្ពោធជាផ្លូវការនូវវណ្ណកម្មថ្មីរឿង «លោកប្តី» ជាការសាងថ្មីមួយទៀត របស់ផលិតកម្មអិលឌីភាពយន្ត។ រឿងនេះ ត្រូវបានគេមើលឃើញថា រំលេចសុទ្ធតែតួអង្គសំខាន់ៗចូលរួម ក្រោមការនិពន្ធ និងដឹកនាំរឿង ដោយតារាកំប្លែង ពែកមីផ្ទាល់។

Release Date: 7 កក្កដា 2020Duration: 120 mn

Genre: ComedyRomance

Trailer

Video Popup