រឿង ម៉ែក្មេកខ្ញុំខ្មោច | Dear Mother Ghost !

រឿង ម៉ែក្មេកខ្ញុំខ្មោច | Dear Mother Ghost !

ម៉ាលីសជាក្មេងស្រីដ៏រឹងមាំនិងរឹងក្បាលម្នាក់ដែលត្រូវបានសង្សាររបស់នាងសុំបែក នាងបានយំ និងខូចចិត្តយ៉ាងខ្លាំង។ នៅពេលនោះណារិទ្ធជា FriendZone របស់ម៉ាលីសក៏បានមកលួងលោម តែនោះហើយជាឱកាសដែលណារិទ្ធបានសារភាពថាស្រឡាញ់ទៅកាន់ម៉ាលីសជាលើកដំបូង ធ្វើឲ្យនាងស្រឡាំងកាំង។ ក្នុងពេលនោះដែរហាក់មានវិញ្ញាណអ្នកណាម្នាក់កំពុងតែមើលមកណារិទ្ធទាំងកំហឹង។ ម៉ាលីសនិងណារិទ្ធបានទាក់ទងគ្នាជាសង្សារហើយម៉ាលីសក៏បាននាំណារិទ្ធទៅលេងផ្ទះរបស់នាងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ពេលទៅដល់ផ្ទះ ក្នុងផ្ទះមានសភាពស្ងប់ស្ងាត់គួរឲ្យខ្លាច ដែលមានរូបថតនិងធាតុមីងឆៃវីនៅលើតុបង្ហាញថាក្នុងផ្ទះគោរពកោនខ្លាចដល់មីងឆៃវី។ នៅពេលដែលណារិទ្ធមករស់នៅទីនេះ គេចេះតែមានអារម្មណ៍ចម្លែក ដោយពេលញ៉ាំបាយមានគ្នាតែបួននាក់ទេ តែបងថ្លៃរបស់ម៉ាលីសបែរជារៀបចានបាយដល់ទៅប្រាំថែមទាំង អុជធូបពីលើបាយនិងមានកៅអីមួយទៀតហាក់ទុកជូនអ្នកណានៅក្នុងផ្ទះនេះម្នាក់ទៀតអ៊ីចឹង។ ប៉ុន្តែរឿងហេតុកាន់តែធ្ងន់ធ្ងរពេលដែលខ្មោចមីងឆៃវីបានពន្យល់សប្តិបន្លាចនិងព្យាយាមទាញណារិទ្ធឲ្យចេញពីផ្ទះនេះស្របពេលម៉ាលីសបានឃើញហេតុការណ៍ទាំងអស់។ ពេលដែលណារិទ្ធចាកចេញត្រឡប់ទៅវិញព្រោះតែខឹងនឹងម៉ាលីសមិនប្រាប់ថាក្នុងផ្ទះខ្លួន មានខ្មោចធ្វើអោយទំនាក់ទំនងស្នេហាពួកគេស្ទើរតែប្រេះស្រាំ តែអំឡុងពេលណារិទ្ធជិះងឡានខ្មោចមីងឆៃវីក៏បានបង្ហាញខ្លួននិងយំសោក អន់ចិត្តនឹងខ្លួនឯងដែលជាម្តាយមិនល្អ កាលនៅរស់ខ្វល់តែពីលុយគ្មានពេលខ្វល់ពីកូន ដល់ស្លាប់ទៅហើយមិនអាចទៅចាប់ជាតិបានព្រោះចង់នៅការពារកូន តែបែរជាកូនមិនពេញចិត្តទៅវិញ។ ណារិទ្ធបានត្រឡប់មករកម៉ាលីសវិញក្រោយដឹងរឿងហេតុអស់ ហើយរូបគេបានសារភាពថាចង់រៀបការជាមួយម៉ាលីសទៅកាន់ខ្មោចមីងឆៃវី ចុងក្រោយមីងឆៃវីក៏នៅតែនៅការពារកូននិងគ្រួសាររបស់គាត់ដដែល ហើយគ្រប់គ្នាក៏រស់នៅជុំគ្នាយ៉ាងមានក្តីសុខ។

Release Date: 13 មិថុនា 2024Duration:

Genre: ComedyRomanceHorror

Teaser

Trailer

Video Popup