រឿង ម្តាយមរណមាតា -  The Legend of Maranak Meada's Mother

រឿង ម្តាយមរណមាតា - The Legend of Maranak Meada's Mother

នាងកុលកេសីជាកូនសេដ្ឋី តែនាងលួចមានស្នេហាជាមួយកុដុម្ពីកូនអ្នកស្រែចំការ ដោយគ្រួសារមិនពេញចិត្ត នាងក៏បានរត់ទៅជាមួយគ្នា សាងគ្រួសារមួយ និងមានកូនស្រីម្នាក់។ ពេលដែលគួសារនាងកំពុងតែមានសុភមង្គល និងមានមាសប្រាក់ចាយមិនខ្វះ ស្រាប់ែតស្តីេមម៉ាយកូនពីរម្នាក់ឈ្មោះកាឡី បានចូលមក ហើយចាប់ចិត្តសឡាញ់េសដ្ឋីកុដុម្ពី រហូតដាក់េស្នហ៍យកកេសដ្ឋីធ្វើជាប្តី និងមករស់នៅក្នុងគួសារនោះ។ នាងកុលកេសីឈឺចាប់ស្អិតទ្រូងខ្លាំងមែនទែន ព្រោះប្តីជឿសម្តីនាងប្រពន្ធចុងធ្វើបាបកូននិងប្រពន្ធដើម ថែមទាំងប្រគល់ មាសប្រាក់ក្នុងផ្ទះឲ្យប្រពន្ធចុងអ្នកគ្រប់គ្រងទៀត។ ដោយសារតែភាពកញ្ជើធ្លុះរបស់ប្រពន្ធចុង ទ្រព្យក្នុងផ្ទះត្រូវ បានរលាយ តែប្តីទម្លាក់កំហុសឲ្យប្រពន្ធដើមថានាងជាអ្នកបំផ្លាញវិញ។ ក្រោយពេលធ្លាក់ខ្លួនពួកគេនៅផ្ទះតូចជុំគ្នា តែនាងប្រពន្ធចុង កូនៗនិងប្តី ធ្វើតែងធ្វើបាបកុលកេសី និងកូនគ្មានថ្ងៃស្វាង រហូតកុលកេសីទ្រាំមិនបានចង់ចាកចេញ តែក៏ត្រូវបានប្តីគំរាមសម្លាប់ ទើបមិនហ៊ាន។ ថ្ងៃមួយ នាងប្រពន្ធចុង ប្រពន្ធដើម និងប្តីទៅនេសាទត្រីែតរកត្រីមិនបានទើបប្តីតិះដៀលប្រពន្ធដើមថាចង្រៃ រកត្រីមិនបានហើយនាងប្រពន្ធចុងក៏អុចអាលទៀត ។ ប្រពន្ធដើមទ្រាំលែងបាននាងក៏ខឹង និយាយរៀបរាប់ពីអារម្មណ៍ខ្លួន និងភាពផិតក្បត់របស់ប្តី ធ្វើឲ្យប្តីខឹងទាញច្រវ៉ាៃវប្រពន្ធដើមរហូតដល់ស្លាប់ ហើយក៏ក្លាយជាត្រីដំរីពេលនោះតែម្តង។ ចំែណកកូនស្រីដែលរស់រង់ចាំម្តាយ ត្រូវបានឪពុកឲ្យឈ្មោះ ថា ម្តាយមរណមាតា។

Release Date: 2 កក្កដា 2026 Duration: 90

Genre: Drama

Teaser

Trailer

Video Popup