“ស្នេហា Private” ភាពយន្តខ្មែរទី១របស់ LD Picture ដែលបង្ហាញវត្តមានលើរោងភាពយន្ត បន្ទាប់ពីខកខានព្រោះកូវីដ១៩

18 កក្កដា 2022
“ស្នេហា Private” ភាពយន្តខ្មែរទី១របស់ LD Picture ដែលបង្ហាញវត្តមានលើរោងភាពយន្ត បន្ទាប់ពីខកខានព្រោះកូវីដ១៩

បន្ទាប់ពីខកខានបញ្ចេញសា្នដៃភាពយន្តថ្មីៗរយៈពេលជាយូរ ព្រោះតែបញ្ហាការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា ទីបំផុតផលិតកម្ម LD Picture ដាច់ចិត្តទម្លាក់រឿងថ្មីលើលើរោងភាពយន្ត។ រឿងថ្មីសន្លាងចំណងជើង «ស្នេហា Private» ត្រូវផលិតកម្ម LD Picture សម្ភោធចាក់បញ្ចាំងយ៉ាងអធិកអធមនៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅបរិវេន K Mall ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករខ្មែរយ៉ាងច្រើនកុះករ។

2022_04_13_private_love2_3c5e8bdd74.jpgព្រោះទេពកោសល្យ និងសមត្ថភាពកំប្លែងពីកំណើតរបស់តារាកំប្លែងនាយគ្រឿន ធ្វើឱ្យរឿង «ស្នេហា Private» ពោរពេញដោយភាពកំប្លុកកំប្លែង ពិសេសកាយវិការទឹកមុខរបស់លោក គួបផ្សំទេពកោសល្យសម្តែងរបស់តារាចម្រៀងមុខជ្រុងៗ នូ ឧសភា និងស្រីស្អាតវ័យក្មេង២រូបគឺកញ្ញា ម៉ូនីតា និងស្រី លិក ធ្វើឱ្យអ្នកចូលទស្សនានាថ្ងៃបើកសម្ភោធផ្ទុះសំណើចយ៉ាងកងរំពងពេញរោងភាពយន្តតែម្តង។

2022_04_13_private_love3_70d6c1bc33.jpg

2022_04_13_private_love4_b2f9a61d41.jpgលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានប្រាប់ឱ្យ PNN ដឹងថា លោករីករាយដែលចាប់ផ្តើមមានភាពយន្តខ្មែរតាមបណ្តារោងភាពយន្តវិញ បន្្ទាប់ពីខកខានរយៈពេលជាយូរ។ ការជ្រើសរើសរឿង «ស្នេហា Private» ជាការបើកទំព័រនៃការដាក់រឿងលើរោងភាពយន្តឡើងវិញនៅពេលនេះ ព្រោះ LD Picture ចង់ផ្តល់ភាពសប្បាយរីករាយដល់អ្នកមើល តាមរយៈសាច់រឿងស្នេហាបែបកំប្លែង ដើម្បីឱ្យគ្រប់គ្នាបានរំសាយអារម្មណ៍ធុញថប់ដែលកើតមានដោយសារជំងឺកូវីដ១៩។


ផ្នែកលើគុណភាពសាច់រឿង បច្ចេកទេសទំនើបក្នុងការផលិត និងការសម្រិតសម្រាងប្លង់ និងតួអង្គ លោកជឿជាក់យ៉ាងមុតមាំថា រឿងនេះនឹងទទួលការគាំទ្រពីទស្សនិកជន។កុំភ្លេចមកទទួលភាពរីករាយជាមួយរឿង «ស្នេហា Private» ជារឿងស្នេហាបែបកំប្លុកកំប្លែង។ រឿងនេះ ចាប់ចាក់បញ្ចាំងតាមបណ្តារោងភាពយន្តចាប់ពីថ្ងៃទី១៤ ខែមេសាស្អែកនេះតទៅ៕

Video Popup