ថ្ងៃសម្ពោធសើចផ្អើលរោងកុន ថ្ងៃនេះ រឿង“ស្រឡាញ់បងល្អពេក” ចាប់ផ្ដើមចាក់បញ្ចាំងហើយ!

24 មិថុនា 2024
ថ្ងៃសម្ពោធសើចផ្អើលរោងកុន ថ្ងៃនេះ រឿង“ស្រឡាញ់បងល្អពេក” ចាប់ផ្ដើមចាក់បញ្ចាំងហើយ!

“ល្អពេក” គឺជាឈ្មោះរបស់តួអង្គឯកប្រុសសម្ដែងដោយលោក ជា សុវណ្ណនរាហ៍ បង្ហាញចរិតស្លូតបូត សម្ដីមួយៗប៉ុន្ដែតួអង្គឯកស្រីដែលសម្ដែងដោយអ្នកនាង សារ៉ាយ សក្កណា ចេះតែទាញមាត់ នាំកាយតួប្រុសបង្កើតជាសំណើចស្ទើរគ្រប់ឈុតឆាក។ ខ្សែភាពយន្ដ រឿង”ស្រឡាញ់បងល្អពេក” គឺជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយក្រុមហ៊ុន អិល ឌី ដែលមហាជនបានទទួលស្គាល់ និងកោតសរសើរលើគុណភាពភាពយន្ដជាច្រើន ជាពិសេសរឿងបែបកំប្លែងដូចបានដាក់សម្ពោធនៅពេលនេះ។តួអង្គសំខាន់នៅក្នុងខ្សែភាពយន្ដ គេឃើញមានលោក ជា សុវណ្ណនរាហ៍ អ្នកនាង សារ៉ាយ សក្កណា BIG ពូខេន ឌឿ វិសាល ស្រីអ៊ីត ហើយជាពិសេសនោះគេឃើញវត្ដមានអ្នកប្រដាល់ជនជាតិបរទេស មានសញ្ជាតិខ្មែរ គឺម៉ានូ សិល្បៈ បានដើរជាតួអង្គបងថ្លៃរបស់ “ល្អពេក” គឺកំប្លុកកំប្លែងមែនទែន បើទោះបីជាលោកនិយាយខ្មែរមិនសូ​វច្បាស់។


kk.jpgខណៈដែលសកម្មភាពថតខ្សែភាពយន្ដខ្នាតធំមួយនៅខេត្ដតាកែវ ហើយតួអង្គល្បីៗមួយចំនួនក៏បណ្ដុំនៅទីនោះ ផលិតកម្ម អិល ឌី ក៏ឆ្លៀតបញ្ចេញខ្សែភាពយន្ដ រឿង”ស្រឡាញ់បងល្អពេក” នេះ ទុកជាកិច្ចស្វាគមន៍ដើមឆ្នាំ២០២៤។ ក្នុងពិធីសម្ពោធកាលពីយប់ថ្ងៃទី១០ ខែមករា គេក៏ឃើញវត្ដមានផលិតករ សិល្បករ-សិល្បការិនី ព្រមទាំងទស្សនិកជនជាច្រើនបានចូលរួមអបអរសាទរ៕114.jpg111.jpg112.jpgអាចទស្សនាបានតទៅហើយនៅគ្រប់រោងភាពយន្ត Major Cineplex, Legend Cinema និង Prime Cineplex៕

Latest News
Video Popup