The highly praised Cambodian drama The Old Man has become the country’s highest-grossing film of 2026. Directed by Somchanrith Chap and written by Veacha Say, the film achieved critical acclaim and set a record with a 42-day theatrical run—the longest in Cambodia. It stars veteran actor Tep Rindaro alongside Bun Kaven, Taing Meng, Bella Danith, and Hailey Pheng. Recently named Best Film at the 2026 Legend Awards during Legend Cinema's 15th-anniversary milestone, The Old Man will soon head to the international film festival circuit.
ភាពយន្តខ្នាតធំ រឿង ចាស់កំព្រា បានក្លាយជាភាពយន្តដែលទទួលបានចំណូលខ្ពស់ជាងគេបំផុតប្រចាំឆ្នាំ២០២៦។ ភាពយន្តនេះជាស្នាដៃដឹកនាំរឿងរបស់លោក ចាប សោមច័ន្ទរិទ្ធ និងនិពន្ធដោយលោក សាយ វាចា ព្រមទាំងមានការចូលរួមសម្តែងដោយតារាជើងចាស់ លោក ទេព រិនដារ៉ូ លោក ប៊ុន ខេវិន លោក តាំង ម៉េង កញ្ញា បេឡា ដានីតនិងលោក ហៃ លីផេង។ ក្នុងកំឡុងពេលចាក់បញ្ចាំង រឿងចាស់កំព្រាបានបង្កើតកំណត់ត្រាថ្មីពីសំណាក់អ្នកគ្រាំទ្រដែលធ្វើការចាក់បញ្ចាំងតាមរោងភាពយន្តមានរយៈពេលរហូតដល់ទៅ៤២ថ្ងៃដែលជារយៈពេលយូរបំផុតមិនធ្លាប់មាននៅប្រទេសកម្ពុជា។
ថ្មីៗនេះ ភាពយន្ត «ចាស់កំព្រា» ក៏ទើបតែទទួលបានពានរង្វាន់ភាពយន្តឆ្នើមបំផុត (Best Film) នៅក្នុងកម្មវិធី Legend Awards ឆ្នាំ២០២៦ ភាពយន្តរឿង ចាស់កំព្រាក៏នឹងត្រូវនាំយកទៅបង្ហាញខ្លួននៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ តាមរយៈការចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិនានា។




