លោក លៀក លីដា ដែលជាផលិតកររឿង ក៏បង្ហាញពីការរំពឹងខ្ពស់ផងដែរថា វគ្គចុងក្រោយនេះ នឹងកាន់តែមានការគាំទ្រ ដោយសារ២វគ្គកន្លងមក ក៏មានការគាំទ្រខ្ពស់រួចមកហើយ។ លោកទទូចអោយអ្នកគាំទ្រភាពយន្តខ្មែរ ចូលទស្សនាភាពយន្តនេះអោយបានច្រើន ដើម្បីលើកទឹកចិត្តផលិតករផង និង តួសម្ដែងផង។ម្យ៉ាងក៏ដើម្បីអោយដឹងពីដំណើរជីវិតរបស់នាងនាថ ក្នុងវគ្គទី៣នេះ ដើម្បីអោយដឹងថា តើនាងនាថ និង ស្វាមី នឹងក្លាយជាយ៉ាងណា នៅពេលត្រូវចិញ្ចឹមកូនមនុស្ស ហើយម្នាក់ជាខ្មោច និង ម្នាក់ជាមនុស្សបែបនេះ។ លោកថា ចាប់ពីថ្ងៃទី៧ នេះតទៅ គ្រប់រោងភាពយន្តទាំងខេត្ត និង ភ្នំពេញ នឹងដាក់លក់សំបុត្រជាផ្លូវការ ដូច្នេះកុំភ្លេចទៅទស្សនាដើម្បីគាំទ្រទាំងអស់គ្នា។