រឿង ផ្ទះព្រាយកន្លង | UNWELCOME HOME

17 សីហា 2024
រឿង ផ្ទះព្រាយកន្លង | UNWELCOME HOME

ឃុល សាមេនតា នឹងចូលមកអង្រួនបេះដួងអ្នកគាំទ្រ ជាពិសេសអ្នកនិយមតាមដានខ្សែភាពយន្ដបែបភ័យរន្ធត់ជាថ្មី ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈខ្សែភាពយន្ដរឿង “ផ្ទះព្រាយកន្លង” របស់ផលិតកម្ម អិល ឌី បន្ទាប់ពីតារាស្រីកម្ពស់បានរូបនេះ ឆ្លងកាត់ការសម្ដែងរឿងភ័យរន្ធត់ចំនួន ៣រឿងរួចមកហើយ ហើយទទួលបានការគាំទ្រខ្លាំងដូចគ្នា។

458302601_1028976385527295_8865458136630606009_n.jpgឆ្លងកាត់អាជីពសម្ដែងច្រើនឆ្នាំ ឃុល សាមេនតា គេសង្កេតឃើញកញ្ញាកាន់តែលេចធ្លោរក្នុងវិស័យភាពយន្ដតាមរយៈខ្សែភាពយន្ដរឿង “នាឡិកាដាស់វិញ្ញាណ” រឿង “ថ្នាក់ទី១២ ង” រឿង “សាកសព ៧ថ្ងៃ” និងទី៤ គឺរឿង “ផ្ទះព្រាយកន្លង” នេះ ក៏កាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើកញ្ញាកាន់តែច្រើនទៀត។

ចំណែកអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម អិល ឌី លោក លៀក លីណា វិញ បញ្ជាក់យ៉ាងខ្លីថា គ្រប់រឿងរបស់ផលិតកម្ម អិល ឌី បើទោះបីជារឿងដែលពុំមានគម្រោងនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក៏ផលិតកម្មផ្ដោតសំខាន់លើគុណភាព ដោយចង់ឲ្យអ្នកទស្សនាបានទស្សនាហើយមិនស្ដាយលុយ ឬពេលវេលា។458190861_1028975705527363_8415695527890790156_n.jpgទន្ទឹមនឹងលេចដំណឹងថា នៅថ្ងៃទី១៩ ខែកញ្ញា នេះ ខ្សែភាពយន្ដខ្នាតធំរឿង “ប្រវត្ដិស្នេហ៍នាងនាថ” វគ្គ២ ឬវគ្គជើងមាឃពណ៌ស្វាយ ដែលទស្សនិកជនភាគច្រើនទន្ទឹងរង់ចាំទស្សនាដែរនោះ ត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម បង្ហើបថា អិល ឌី នឹងបញ្ចេញរឿងជាបន្ដបន្ទាប់មិនឲ្យស្ងាត់រោងឡើយ។ រយៈខ្សែភាពយន្ដរឿង “ផ្ទះព្រាយកន្លង” ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ តទៅនេះ គេសង្ឃឹមថានឹងមានការគាំទ្រច្រើនមិនចាញ់រឿងមុនៗឡើយ៕458099141_1028977668860500_5654249883557347121_n.jpg458080464_1028975858860681_1743483056091651819_n.jpg458473136_1028977148860552_6258442267442153933_n.jpg458181019_1028976935527240_7557928113336008983_n.jpg

Latest News
Video Popup