ខ្សែភាពយន្ដរឿង “លោកប៉ា មហាកូរ” បានដាក់ជាផ្លូវការហើយ

28 កក្កដា 2022
ខ្សែភាពយន្ដរឿង “លោកប៉ា មហាកូរ” បានដាក់ជាផ្លូវការហើយ

លោក ទេព រិនដារ៉ូ និងប្រុសខួច ដែលជាតួអង្គសំខាន់ក្នុងរឿង ពោលគឺជាកូន និងឪពុកមហាកូរ ក្រម៉ិចក្រមើមនៅក្នុងសាច់រឿង ត្រូវបានយុវវ័យដែលកំពុងតម្រង់ជួរគ្នាទិញសំបុត្រ ហើយត្រៀមចូលទស្សនាខ្សែភាពយន្ដនេះ នាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ និងទទួលបានស៊ីញ៉េពីតួអង្គទាំងពីរនាក់ទៀតផង។គេអាចចាត់ទុកថា អិល ឌី គឺជាផលិតកម្មក្នុងស្រុកមួយបានបញ្ចេញខ្សែភាពយន្ដច្រើនជាងគេ ដើម្បីដាក់បញ្ចាំងនៅតាមរោងភាពយន្ដ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ហើយក្រសួងវប្បធម៌បានអនុញ្ញាតឲ្យទស្សនិកជនអាចចូលទស្សនាពេញរោង១០០% ឡើងវិញ។ បើតាមចាងហ្វាងផលិតកម្ម អិល ឌី គឺលោក លៀក លីដា អះអាងថា ផលិតកម្មលោកនៅមានរឿងក្នុងដៃ ហើយគ្រោងបញ្ចេញក្នុង១មួយរឿងបន្ដទៀត៕IMG_2603.JPGសូមបញ្ជាក់ថាភាពយន្ត «លោកប៉ាមហាកូរ» ដែលមានតូអង្គសំខាន់ៗដូចជាលោក ទេព រិនដារ៉ូ កញ្ញា ហេង ចន្ថា ប្រុស ខួច ជាដើម កំពុងចាក់បញ្ចាំងតាមរោងភាពយន្តនានាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ទស្សនិកជនអាចទៅទិញសំបុត្រដើម្បីទស្សនាបានពីថ្ងៃនេះតទៅ៕

IMG_2758.JPG

Video Popup