ខ្សែភាពយន្ត < សាកសព 7 ថ្ងៃ | MALY > កំពុងផ្ទុះការគាំទ្រ

22 មិថុនា 2023
ខ្សែភាពយន្ត < សាកសព 7 ថ្ងៃ | MALY > កំពុងផ្ទុះការគាំទ្រ

នារាត្រីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣​ មុននេះ ភាពយន្តខ្មែរខ្នាតធំបែបរន្ធត់រឿង << សាកសព 7 ថ្ងៃ >> របស់ផលិតកម្ម​ LD បានដាក់សម្ភោធឲ្យចាក់បញ្ចាំងនៅតាមរោងភាពយន្តជាផ្លូវការ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណរោងភាពយន្ត Legend by IZE Chip Mong 271 Mega Mall ។ចាត់ទុកថានេះជាភាពជោគជ័យជាបន្តបន្ទាប់របស់ផលិតកម្ម​ LD នៅក្នុងការផលិតរឿងបែបរន្ធត់ព្រឺព្រួចក៏ដូចជាភាពយន្តបែបកំប្លែងៗ ជាក់ស្ដែងដូចជារឿង << សាកសព 7 ថ្ងៃ ​>> ដែលជាស្នាដៃនិពន្ធរបស់លោក នួន ម៉ូលីន នេះក៏ជាខាងផលិតកម្ម និង ក្រុមការងារបានសម្រិតសម្រាំងធ្វើឡើងជាសាច់រឿងបែបអបិយជំនឿ អាថ៌កំបាំង ព្រឺព្រួចជក់ចិត្ត មិនខុសពីសាច់រឿងដែលជាស្នាដៃមុនៗនោះឡើយ។ ហើយរយៈពេលនៃការថតគឺមិនក្រោម ៦ ខែនោះឡើយ ដោយដឹកនាំដោយលោក ឌៀប សិលា បានបញ្ជាក់នៅក្នុងថ្ងៃ Pre - Screening ផងដែរថា ត្បិតការថតពីមួយឈុតទៅមួយឈុតមិនសូវចំណាយពេលថតយូរក៏ពិតមែន ប៉ុន្តែខាងផលិតកម្មគឺបានផ្ដោតសំខាន់ចំពោះប្លង់នៃកាមេរ៉ា មិនថាការប្រើប្រាស់បច្ចេកទេសភ្លើង ការរៀបចំដេគ័រប្លង់ ក៏ដូចជាជ្រើសរើសទីតាំងឲ្យសាកសមជាមួយនឹងសាច់រឿង។​

2.png5.pngដើម្បីឲ្យជ្រាបកាន់តែច្បាស់ថា សាច់រឿងទាំងមូលមានភាពទាក់ទាញរន្ធត់ មានបង្កប់នូវខ្លឹមសារអប់រំ ក៏ដូចជាភាពអាថ៌កំបាងកម្រិតណាប្រិយមិត្តទាំងអស់អាចទៅទស្សនាផ្ទាល់ដោយរឿង << សាកសព 7 ថ្ងៃ >> នេះផងដែរ នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ នេះតទៅ។​

4.png3.png1.png6.png

Video Popup