ទីបំផុត រឿងលោកប្ដីវគ្គ២ របស់នាយពាក់មី បានសម្ពោធដាក់បញ្ចាំងហើយ

22 កញ្ញា 2022
ទីបំផុត រឿងលោកប្ដីវគ្គ២ របស់នាយពាក់មី បានសម្ពោធដាក់បញ្ចាំងហើយ

លោក ចែម ចាន់រ៉ា ហៅនាយពាក់មី ដែលជាផលិតករ និងជាតួឯកប្រុសក្នុងរឿងនេះ ថ្លែងថា តាមពិតទៅរឿងនេះបានថតតាំងពីឆ្នាំ២០១៩ កាលពីតួនៅពេញស្អាតៗ ប៉ុន្ដែពុំទាន់មានឱកាសចាក់បញ្ចាំងដោយសារបញ្ហាឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ទើបពន្យារពេលរហូតមកដល់ពេលនេះ។Untitled design (3).pngUntitled design (4).pngខ្សែភាពយន្ដ រឿង“លោកប្ដី” ដែលបង្ហាញពីស្វាមីខូចខិល ល្បិចច្រើន មានស្រីក្រៅ ហើយព្យាយាមលាក់តែលាក់មិនជិតនេះ ត្រូវបាននាយពាក់មី បញ្ជាក់ថា វាជារឿងប្រឌិត ហើយមានឈុតខ្លះក៏បង្ហាញពីសង្គមរស់នៅជាក់ស្ដែងដែរ ដោយជ្រុងខ្លះលោកបានច្បិចយកពីខាងផលិតកម្មLD ផលិតករផ្សេងខ្លះ ដើម្បីបញ្ចូលក្នុងការនិពន្ធរបស់លោក ទើបចេញជារឿងបង្កប់ដោយសំណើចតាំងពីដើមរហូតដល់ចប់មួយនេះ។Untitled design (8).pngUntitled design (6).pngក្នុងពិធីសម្ពោធដាក់បញ្ចាំខ្សែភាពយន្ដ រឿង “លោកប្ដី”វគ្គ២ នៅផ្សារទំនើប អ៊ីឌិនហ្គាឌិន បឹងកក់ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ គេសង្កេតឃើញវត្ដមានសិល្បករ-សិល្បការិនីល្បីៗដូចជា៖ នាយពាក់មី លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ កញ្ញា ហេង ចន្ថា និងកញ្ញា សីសីជាដើម៕Untitled design (5).pngUntitled design (7).pngUntitled design (9).pngUntitled design (10).png

Video Popup